khmer eng
  • តក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល ថវិកា និងសម្ភារៈ ពីសប្បុរសជន ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល ថវិកា និងសម្ភារៈ ពីសប្បុរសជន ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដោយមានការនិមន្តចូលរួមពី ព្រះតេជ្ជគុណព្រះសង្ឃ អាចារ្យ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមហ៊ុន អាជីវករ ពណិជ្ជករ ក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ។ ជាមួយនេៈដែរ ឯកឧត្តម អន ស៊ុ ចូលរួមថវិកា ចំនួន១០០ដុល្លារ ឯកឧត្តម ឈើយ ចាន់ណា ចូលរួមថវិកា ចំនួន២.០០០.០០០រៀលផងដែរ។ សូមជម្រាបថា ការចូលរួមបរិច្ចាកថវិកាជូនកាកបាទក្រហម គឺដើម្បីឱ្យសមាគមន៍មួយនេះ មានធនធានបន្តផ្តល់សេវាមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលការលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន